Science and tech: discoveries, devices and ideas that change how we live. Read and listen in Khmer at your level, from Beginner to Mastery, with audio, translation and quizzes.
អ្នកសារព័ត៌មាន បានទទួលដំណឹងពីសន្និសីទ សារព័ត៌មាន ដែលរៀបចំឡើងដោយការិយាល័យព័ត៌មាន នៃរដ្ឋបាលប្រជាជនភូមិភាគស្វយ័ត Xizang ឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យកើតមាន គ្រោះមហន្តរាយរអិលបាក់ដី នៅភូមិភាគ Xizang ឥឡូវនេះបានស៊ើបអង្កេតច្បាស់ហើយ ៖ កាលពីម៉ោងប្រហែល១០និង៥២នាទីព្រឹកថ្ងៃ ទី២៦ ខែសីហា តាមម៉ោងក្រុងប៉េកាំង ផ្ទាំងទឹកកកមួយនៅដែននេប៉ាល់ បានបាក់នៅរយៈកម្ពស់ប្រហែល៥.២០០ម៉ែត្រ លំហូរកម្ទេចកម្ទី បានធ្លាក់ចុះយ៉ាងលឿនដល់ប្រហែល៤.០០០ម៉ែត្រ ដែលបង្កើតបានជាការរអិលបាក់ដីដ៏ធំមួយ។ បន្ទាប់ពីធ្វើដំណើរក្នុងល្បឿនលឿន ប្រហែល២២គីឡូម៉ែត្រ វាបានទៅដល់ច្រកព្រំដែនGyirongនៃភូមិភាគស្វយ័តXizang ដែលមានរយៈកម្ពស់ប្រហែល១.៨០០ម៉ែត្រ ហើយបណ្តាលឱ្យមានការបំផ្លិចបំផ្លាញដីក្នុងទំហំប្រហែល០,៧គីឡូម៉ែត្រការ៉េ អគារចំនួន២៧និងសំណង់ពាក់ព័ន្ធផ្សេងទៀត។ ទ្រង់ទ្រាយ ផលប៉ះពាល់និងសភាពការណ៍រងគ្រោះ ដែលបណ្តាលមកពីការរអិលបាក់ដីលើកនេះ គឺធ្ងន់ធ្ងរខ្លាំងណាស់៕
Science & tech
សុខា និងស្រីមុំ និយាយអំពីបច្ចេកវិទ្យាពាក់លើខ្លួន ដូចជានាឡិកាឆ្លាតវៃ និងឧបករណ៍តាមដានសុខភាព។ ពួកគេចែករំលែករឿងរ៉ាវអំពីការរាប់ជំហាន ការគេង និងចង្វាក់បេះដូងក្នុងជីវិតប្រចាំថ្ងៃ។
សុខា និងស្រីមុំ ពិភាក្សាអំពីរបៀបដែលកម្មវិធីដូចជា Instagram និង TikTok ព្យាយាមទាក់ទាញការយកចិត្តទុកដាក់របស់យើង។ ពួកគេចែករំលែករឿងផ្ទាល់ខ្លួនអំពីពេលវេលាប្រើប្រាស់អេក្រង់ និងរបៀបដែលពួកគេព្យាយាមប្រើបណ្តាញសង្គមឱ្យមានសុខភាពល្អជាងមុន។
Noobie GMK
KC Life TV