দক্ষতা হলো খমের-এ দক্ষতা: আপনি প্রায় সবকিছু বোঝেন এবং সূক্ষ্মতা, রসবোধ ও ভাষার রীতি ধরতে পারেন। এই পাঠগুলো সমৃদ্ধ, বাগধারাময় টেক্সট দিয়ে ভাষার সূক্ষ্মতম খুঁটিনাটি ধার দেয়।
এই লেভেলে পৌঁছাতে প্রায় ১৬,০০০টি শব্দ এবং মোটামুটি ১,০০০–১,২০০ ঘণ্টা পড়াশোনা লাগে।
খেলাধুলাদক্ষতাព្រឹកថ្ងៃទី៣១ ខែសីហា លោក Sadyr Japarov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន បានជួបពិភាក្សាជាមួយលោកXi Jinping ប្រធានរដ្ឋចិននៅក្រុងBishkek ប្រទេសកៀហ្ស៊ីស៊ីស្ថាន ។លោកXi Jinpingបានលើកឡើងថា ក្រោមការណែនាំរួមរបស់យើង ទំនាក់ទំនងរវាងចិននិងកៀហ្ស៊ីស៊ីស្ថាន សម្រេចបានការអភិវឌ្ឍបែបលោតផ្លោះ កិច្ចសហប្រតិបត្តិការបានរីកចម្រើនក្នុងគ្រប់វិស័យ ដែលរួមចំណែកយ៉ាងប្រាកដប្រជាដល់ការអភិវឌ្ឍ របស់ប្រទេសទាំងពីរ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជន ព្រមទាំងជំរុញសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់។ លោកXi Jinping បានសង្កត់ធ្ងន់ថា ការទំនុកចិត្តខាងនយោបាយកម្រិតខ្ពស់ និងការគាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំ គឺជាការធានាដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងយូរអង្វែងនៃទំនាក់ទំនងចិន-កៀហ្ស៊ីស៊ីស្ថាន ។ ការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីកិច្ចសហប្រតិបត្តិការមិត្តភាពនិងសុខដុមរមនាជាអចិន្ត្រៃយ៍រវាងចិន និងកៀហ្ស៊ីស៊ីស្ថាន នឹងផ្តល់នូវមូលដ្ឋានគ្រឹះផ្នែកច្បាប់ ដ៏សំខាន់សម្រាប់មិត្តភាពគ្រប់ជំនាន់និងការគាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំរវាងប្រទេសទាំងពីរ ។ ប្រទេសចិនមានឆន្ទៈប្រកៀកស្មាគ្នាជាមួយប្រទេសកៀហ្ស៊ីស៊ីស្ថាន ដើម្បីបង្កើនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ធ្វើឱ្យការផ្លាស់ប្តូរបទពិសោធក្នុងវិស័យអភិបាលកិច្ចមានភាពស៊ីជម្រៅ ដើម្បីកសាងសមិទ្ធផលសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើននិងជំរុញការកសាងសហគមន៍ជោគវាសនារួមរវាងចិននិងកៀហ្ស៊ីស៊ីស្ថានមានភាពកាន់តែស៊ីជម្រៅនិងប្រាកដប្រជា។ ជាការឆ្លើយតប លោក Sadyr Japarovបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកXi Jinpingបានបង្ហាញបន្ថែមទៀតអំពីមិត្តភាពដ៏ជ្រាលជ្រៅនិងការទំនុកចិត្តខាងនយោបាយកម្រិតខ្ពស់រវាងប្រទេសកៀហ្ស៊ីស៊ីស្ថាននិងចិន ហើយគឺជានិមិត្តសញ្ញាដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីកិច្ចសហប្រតិបត្តិការមិត្តភាព និងសុខដុមរមនាជាអចិន្ត្រៃយ៍ រវាងកៀហ្ស៊ីស៊ីស្ថាន និងចិននឹងត្រួសត្រាយអនាគតកាន់តែទូលំទូលាយសម្រាប់ទំនាក់ទំនងទ្វេភាគី ។ បន្ទាប់ពីកិច្ចជំនួប ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើ«សេចក្តីប្រកាសរួមរវាងសាធារណរដ្ឋប្រជាមានិតចិននិងសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថានស្តីពីការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់»និង«សន្ធិសញ្ញាស្តីពីកិច្ចសហប្រតិបត្តិការមិត្តភាពនិងសុខដុមរមនាជាអចិន្ត្រៃយ៍រវាងសាធារណរដ្ឋប្រជាមានិតចិននិងសាធារណរដ្ឋកៀសហ្ស៊ីស៊ីស្ថាន»៕
বিজ্ঞান ও প্রযুক্তিদক্ষতাអ្នកសារព័ត៌មាន បានទទួលដំណឹងពីសន្និសីទ សារព័ត៌មាន ដែលរៀបចំឡើងដោយការិយាល័យព័ត៌មាន នៃរដ្ឋបាលប្រជាជនភូមិភាគស្វយ័ត Xizang ឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យកើតមាន គ្រោះមហន្តរាយរអិលបាក់ដី នៅភូមិភាគ Xizang ឥឡូវនេះបានស៊ើបអង្កេតច្បាស់ហើយ ៖ កាលពីម៉ោងប្រហែល១០និង៥២នាទីព្រឹកថ្ងៃ ទី២៦ ខែសីហា តាមម៉ោងក្រុងប៉េកាំង ផ្ទាំងទឹកកកមួយនៅដែននេប៉ាល់ បានបាក់នៅរយៈកម្ពស់ប្រហែល៥.២០០ម៉ែត្រ លំហូរកម្ទេចកម្ទី បានធ្លាក់ចុះយ៉ាងលឿនដល់ប្រហែល៤.០០០ម៉ែត្រ ដែលបង្កើតបានជាការរអិលបាក់ដីដ៏ធំមួយ។ បន្ទាប់ពីធ្វើដំណើរក្នុងល្បឿនលឿន ប្រហែល២២គីឡូម៉ែត្រ វាបានទៅដល់ច្រកព្រំដែនGyirongនៃភូមិភាគស្វយ័តXizang ដែលមានរយៈកម្ពស់ប្រហែល១.៨០០ម៉ែត្រ ហើយបណ្តាលឱ្យមានការបំផ្លិចបំផ្លាញដីក្នុងទំហំប្រហែល០,៧គីឡូម៉ែត្រការ៉េ អគារចំនួន២៧និងសំណង់ពាក់ព័ន្ធផ្សេងទៀត។ ទ្រង់ទ្រាយ ផលប៉ះពាល់និងសភាពការណ៍រងគ្រោះ ដែលបណ្តាលមកពីការរអិលបាក់ដីលើកនេះ គឺធ្ងន់ធ្ងរខ្លាំងណាស់៕
ব্যবসা ও কর্মজীবন
ចាន់ថា គ្រប់គ្រងក្រុមផលិតកម្មតូចមួយដែលមានបុគ្គលិកច្រើនជំនាន់ ពីវិស្វករសំឡេងចាស់វស្សា រហូតដល់អ្នកផលិតថ្មីទើបបញ្ចប់ការសិក្សា។ នាង និងសុខា ពិភាក្សាអំពីអ្វីដែលត្រូវការដើម្បីដឹកនាំក្រុមច្រើនជំនាន់ឱ្យបានល្អ។
কাল্পনিক
សុខា និងស្រីមុំ ស៊ើបអង្កេតអំពីរឿងព្រេងទឹកជំនន់ដែលមានការរីករាលដាលគួរឱ្យភ្ញាក់ផ្អើលនៅក្នុងអរិយធម៌ដែលមិនមានទំនាក់ទំនងគ្នា ចាប់ពីគីលហ្គាម៉េស និងណូអេ រហូតដល់រឿងព្រេងរបស់ជនជាតិដើមអូស្ត្រាលី ដោយថ្លឹងថ្លែងការពន្យល់ផ្នែកភូមិសាស្ត្រ ចិត្តសាស្ត្រ និងការសាយភាយវប្បធម៌។
বয়ঃসন্ধি ও পরিপক্কতা
សុខា និងស្រីមុំ ពិភាក្សាអំពីការងារស្ងៀមស្ងាត់ និងមិនសូវល្បីឈ្មោះនៃឯករាជ្យភាពពិតប្រាកដ ដោយបែងចែកវាពីការរស់នៅម្នាក់ឯង ហើយតាមដានការផ្លាស់ប្តូរបន្តិចម្តងៗរបស់ពួកគេពីការភ័យស្លន់ស្លោទៅការរៀបចំទុកជាមុនក្នុងការធ្វើម្ហូប ហិរញ្ញវត្ថុ និងជីវិតសង្គម។
দক্ষতা31:41Noobie GMK
দক্ষতা7:47KC Life TV
দক্ষতা10:33KhornPark88
ছোট প্লেসমেন্ট টেস্টটি দিন, আমরা কোথা থেকে শুরু করবেন তার পরামর্শ দেব।
লেভেল টেস্ট দিন